ទាន់ហេតុការណ៍
កំពង់ស្ពឺសង្ក្រាន្ត រយៈពេលបីថ្ងៃ មានភ្ញៀវទេសចរមកលេងកម្សាន្ត ប្រមាណជិត២លាន      - ភ្ញៀវទេសចរណ៍ចំនួនប្រមាណ ៦០៥,០០០នាក់ ក្នុងព្រឹត្តិការណ៍កំពង់ស្ពឺសង្រ្កាន្តថ្ងៃទី២ ជាពិសេសចូលរួមលេងល្បែងប្រជាប្រិយខ្មែរដ៏ច្រើនសំបូរបែប - ដ្ឋបាលខេត្តកំពង់ស្ពឺ បើកព្រឹត្តិការណ៍ "កំពង់ស្ពឺសង្ក្រាន្ត" យ៉ាងអធិកអធម ជាមួយការដង្ហែព្រ័ត្រយក្ស - អ្នកវិនិយោគិនចិនគ្រោងបោះទុន៥លានដុល្លា ដើម្បីវិនិយោគសាកល្បងលើវិស័យគ្រប់គ្រងនិងកែច្នៃកាកសំណល់ចេញពីរោងចក្រ សហគ្រាសនៅខេត្តកំពង់ស្ពឺ - ក្រោមការដឹកនាំផ្ទាល់របស់លោក ស្រេង វុទ្ធា ព្រះរាជ្ញារងសហការជាមួយរដ្ឋបាលស្រុកជាំក្សាន្ដ នឹងកម្លាំងចម្រុះចុះប្រតិបត្តិការ បង្រ្កាប់ទីតាំងសិប្បកម្មកែឆ្នៃឈើ ជាច្រើនកន្លែង..! - ប្រហែលអាងខ្សែអ្នកធំហើយបានជាហ៊ានបុកគ្រិះសាងសង់សំណង់រឹងមាំចូលក្នុងសមុទ្រ បំពានច្បាប់យ៉ាងគោឃ្លើន តែចំណាត់ការរបស់អាជ្ញាធរហាក់មានភាពធូរលង់... - សមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញាបានជាបន្តបន្ទាប់ចំនួន ៧នាក់ ពាក់ព័ន្ធគ្រឿងញៀន និងដកហូតវត្ថុតាងមួយចំនួន.. - សង្ស័យអាជ្ញាធរនឹងសមត្ថកិច្ចខ្លាចអំណាចម្ចាស់ទីតាំងលេងល្បែងសងមួយកន្លែងនេះទេដឹង.! - គ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ(TYDA)ចុះពិនិត្យនិងព្យាបាលជំងឺទូទៅដល់ប្រជាពលរដ្ឋជិត ៤នាក់ ក្នុងខេត្តកំពង់ស្ពឺ. - អតីតយោធិនពិការ លោក ឡេង សារឿន ដង្ហើយហៅរកយុត្ដិធម៌ ពីសម្ដេចតេជោ និងសម្ដេចធិបតី ក្នុងទំនាស់ដីធ្លីដ៏រាំរៃជាង ១២ឆ្នាំ ដោយឈ្មោះ លី ម៉ី និងពក្ខពួកឃុបឃិតគ្នាជាប្រព័ន្ធរៀបចំឯកសារក្លែងបន្លំរំលោភយកដីទាំងស្រស់ៗ.

លោកផ្កាយ៣ ទូច ពលៈ ប្រធាននាយកដ្ឋាននគរបានលព្រំដែនទឹក កំពុងប្រព្រឹត្តនៅអំពើពុករលួយបើកដៃឱ្យជនជាតិវៀតណាមចូលមកប្រព្រឹត្ដិបទល្មើនេសាទយ៉ាងអណាធិបតេយ្យជាថ្នូរនិងលុយ ៤០០០ ទៅ ៥០០០ដុល្លារអាមេរិក…

លោកផ្កាយ៣ ទូច ពលៈ ប្រធាននាយកដ្ឋាននគរបានលព្រំដែនទឹក កំពុងប្រព្រឹត្តនៅអំពើពុករលួយបើកដៃឱ្យជនជាតិវៀតណាមចូលមកប្រព្រឹត្ដិបទល្មើនេសាទយ៉ាងអណាធិបតេយ្យជាថ្នូរនិងលុយ ៤០០០ ទៅ ៥០០០ដុល្លារអាមេរិក…

ផ្សាយចេញពីខេត្តកំពង់ស្ពឺ (វគ្គ១) ខេត្តកោះកុង÷ មួយរយៈពេលកន្លងមកនេះគេសង្កេតឃើញបទល្មើសនេសាទនៅក្នុងខេត្តកោះកុងនឹងខេត្តកំពត មានភាពស្ងប់ស្ងាត់បានតែមួយរយៈពេលខ្លីតែប៉ុណ្ណោះខណៈសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាមានប្រសាសន៌នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់មួយ ទៅឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តដែលជាប់ បឹង ទន្លេ សមុទ្រ ត្រូវធ្វើការទប់ស្កាត់និងឈានដល់ការបង្ក្រាបផងដែរ ប៉ុន្តែមានមេក្លោងបទល្មើសនេសាទនៅក្នុងដែនសមុទ្រខ្មែរ នៅតែគរឃ្លើនប្រឆាំងនិងបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយមានម្នាក់ គេស្គាល់ជានគបាលពាក់ផ្កាយ៣ លោក ទូច ពល: មានតួនាទីជាប្រធាននាយកដ្ឋាននគរបានលព្រំដែនទឹក ចេញមុខគៀងគរពួកមេឈ្មួញវៀតណាម រាប់រយទូក កំណត់ឱ្យបង់លុយឱ្យខ្លួនក្នុងមួយទូកយ៉ាងតិច ៤០០០ ទៅ ៥០០០ ដុល្លាអាមេរិក ជាថ្នូរនឹងការចូលនេសាទខុសច្បាប់ ធ្វើឱ្យជីវចម្រុះ ជាមច្ឆាជាតិ គ្រប់ប្រភេទក្នុងដែនសមុទ្រត្រូវបានបាត់បង់ រលាយហិនហោច ខ្ទេចខ្ទីអស់ដោយសារពួកឈ្មួញទុច្ចរិតឃុបឃិតគ្នាជាមួយនិងមន្ត្រីសុីប្រាក់ខែរាស្រ្តបំផ្លាញជីវចម្រុះជាមច្ឆាជាតិរបស់រដ្ឋនោះ។

ប្រភពពីប្រជាពលរដ្ឋខ្មែរ ជាអ្នកនេសាទច្រើនគ្រួសាររស់នៅស្រុកគីរីសាគរ ខេត្ដកោះកុង និងប្រជាសហគមន៍នេសាទ នៅត្រពាំងរពៅ ខេត្ដកំពត ហួសចិត្ដជាពន់ពេកស្រែកយំដោយសារ លោកផ្កាយ៣ ទូច ពលៈ ជាប្រធាននាយកដ្ឋាននគរបាលព្រំដែនទឹក ប្រើក្បាច់កន្ទេធំបន្លំដេក នៅតែបន្ដប្រព្រឹត្ដិអំពើពុករលួយជាប្រព័ន្ធ ដោយគ្មានខ្លាចញញើតច្បាប់អីបន្ដិចសោះ បណ្ដោយឱ្យទូកនេសាទជនជាតិវៀតណាមជាច្រើនគ្រឿងប្រើប្រាស់ឧបករណ៍ខុសច្បាស់ដូចជា ការឆក់ អួនព័ទ្ធភ្លើង ទូកអូសគូរជាដើម។ ចូលនេសាទក្នុងដែនសមុទ្រកម្ពុជាដោយសេរី និងគ្មានការបង្ក្រាប់អ្វីបន្ដិចសោះ។

  តាមប្រភពពីពលរដ្ឋខ្មែរបានបន្ថែមទៀតថា មូលហេតុដែលលោកផ្កាយ៣ ទូច ពលៈ ព្រមបណ្ដោយបែបនេះ ព្រោះលោកទទួលបានលាភសក្ការៈជាច្រើនពីបទល្មើសនេសាទ តាមរយៈជនជាតិវៀតណាម បានបង់លុយឱ្យទៅប្រពន្ធរបស់លោក ទូច ពលៈ និងឈ្មោះ ឆាយ សុវណ្ណ ហៅស្នា ដែលជាដៃស្ដាំ ហើយចំនួនទឹកប្រាក់ដែលជនជាតិវៀតត្រូវបង់ឱ្យទៅ លោកអធិរាជសមុទ្រផ្កាយ៣នោះ ក្នុងមួយទូកយ៉ាងតិច ៤០០០ ទៅ ៥០០០ ដុល្លាអាមេរិក ជាថ្នូរនឹងការចូលនេសាទខុសច្បាប់។

ប្រជាពលរដ្ឋបានលើកឡើងទៀតថា ក្រៅពីលោកផ្កាយ៣ ទូច ពលៈ ប្រព្រឹត្ដអំពើពុករលួយលើផលនេសាទហើយ លោកក៏បើកដៃឱ្យប្រពន្ធ និងក្រុមពីរនាក់ប្ដីប្រពន្ធ ឈ្មោះ វៀង ថាន់ទៀង ជាប្ដី និងឈ្មោះ ម៉ី ជាប្រពន្ធ នាំចូល និងនាំចេញនូវទំនិញគេចពន្ធ ដូចជាប្រេងឥន្ទនៈ បារី គ្រឿងសមុទ្រគ្នាគុណភាពផងដែរ ហើយពីនាក់ប្ដីប្រពន្ធជនជាតិវៀតណាមខាងលើនេះ ជាមេខ្យល់ ដែលបាននាំយក ទូកនេសាទវៀតណាម ខុសច្បាប់ចូលក្នុងព្រំដែនសមុទ្រខ្មែរបានសួ្រលៗ ដោយអាំងលោកផ្កាយ៣ ទូច ពលៈ ជាខ្នងបង្អែកធំ។ នេះជាការរៀបរៀងស៊ីជាប្រព័ន្ធ មិនលាន់លឺដល់ថ្នាក់លើ សន្ងំស្ងាត់ឈឹងគ្មានអ្នកណាហ៊ានក្អកនោះទេ។ បើកូនចៅណាហ៊ាននិយាយ នោះអធិរាជសមុទ្រលោក ទូច ពល: នឹងមិនទុកមុខឡើយ។

ប្រជានេសាទខ្មែរម្នាក់បានរអូរទាំថា នៅពេលទូកខ្មែរចេញទៅនេសាទលើទឹកដីរបស់ខ្លួនឯងសោះ បែរជាពួកវៀតណាមហាមឃាត់ ព្រមទាំងប្ដឹងទៅលោក ទូច ពលៈ ជាប្រធាននាយកដ្ឋាននគរបាលព្រំដែនទឹក ឱ្យចាប់ទូកនេសាទខ្មែរទៅវិញ នេះពិតជាអំពើគ្មានយុត្ដិធម៌សម្រាប់ប្រជាពលរដ្ឋខ្មែរនោះទេ មាត់ថាស្រឡាញ់ខ្មែរ ការពារខ្មែរ ប៉ុន្ដែទង្វើរផ្ទុយពីពាក្យដែលបាននិយាយ ធ្វើឱ្យប្រជាពលអស់ទំនុកចិត្ដលើមន្ដ្រីនគរបាលព្រំដែនទឹកតទៅទៀតហើយ។

ពាក់ព័ន្ធនឹងការចោទប្រកាន់ពីរប្រជានេសាទនៅខេត្តកោះកុងនិងប្រជាសហគមន៍នៅខេត្តកំពត នេះដែរ អង្គភាពសារព័ត៌មានយើងមិនសុំការបកស្រាយបំភ្លឺពីលោកផ្កាយ៣ ទូច ពល: បាននោះទេ ព្រោះរកប្រភពទំនាក់ទំនងមិនបាន។

ប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅស្រុកគីរីសាគរខេត្ដកោះកុង និងខេត្ដកំពត ទទូចស្នើសុំយំអង្វរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំនគរបាលជាតិមេត្ដាពិនិត្យ និងជួយសង្គ្រោះប្រជាពលរដ្ឋដែលកំពុងជួបនូវជីវភាពខ្វះខាតលើកមុខរបរនេសាទផង។

តើប្រជានេសាទខ្មែររំពឹងអ្វីទៀត បើអ្នកធំ ផ្កាយច្រើន លេងសុទ្ធតែក្បាច់កន្ទេរធំបន្លំដេក បំបាំងភ្នែកថ្នាក់លើ រាយការណ៍កហុសគ្មានអៀនខ្មាស់ និងគ្មានការពិតជូនថ្នាក់ដឹកនាំប្រទេស ដែលតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទិសទី។

អង្គភាពសារព័ត៌មានយើងចុះផ្សាយខាងលើនេះគ្មានគោលបំណងអ្វីក្រៅពីការចូលរួមការពារសម្បត្តិធនធានធម្មជាតិនិងមច្ឆាជាតិជាមួយរដ្ឋាភិបាល និងជាតម្រុយឲ្យសមត្ថកិច្ចជំនាញពាក់ព័ន្ធខាងលើចុះទៅទប់ស្កាត់ទាន់ពេលវេលាផងដែរ។

អង្គភាពសារព័ត៌មានយើងរងចាំធ្វើការបកស្រាយ បំភ្លឺពីសារមុីខ្លួនពាក់ព័ន្ធពិសេសលោកផ្កាយ៣ ទូច ពល: គ្រប់ពេលវេលា នៅរៀងរាល់ម៉ោងធ្វើការជុំវិញបញ្ហាចុះផ្សាយខាងលើនេះ អោយមានភាពសុក្រឹត្យ-និងយុត្តិធម៌តែប៉ុណ្ណោះ ៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!