ទាន់ហេតុការណ៍
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញសួរសុខទក្ខយោធិន និងប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលជំងឺនៅតាមមន្ទីរពេទ្យនានា ក្នុងរាជធានីភ្នំពេញ - ក្រសួងវប្បធម៌កម្ពុជា សុំអន្តរាគមន៍ពីស្ថានទូតចិន, ឥណ្ឌា, អាមេរិក និងម៉ាឡេស៊ី ជំរុញឱ្យថៃបញ្ឈប់ការបំផ្លិចបំផ្លាញសម្បត្តិមនុស្សជាតិ - កម្លាំងនគរបាលស្រុកសំរោងទងចុះស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យចំនួន ៧នាក់ តាមពាក្យបណ្តឹងជនរងគ្រោះ... - ភរិយាអភិបាលខេត្តកំពង់ស្ពឺលើកទឹកចិត្តនិងប្រាប់បងប្អូនដែលកំពុងស្នាក់នៅក្នុងជំរំភៀសសឹកឱ្យអត់ធ្មត់ ហើយបន្តជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះព្រំដែន - កិច្ចប្រជុំបូកសរុប របាយការណ៍ សកម្មភាពការងារ របស់និស្សិតស្ម័គ្រចិត្តអប់រំបរិស្ថានកូរ៉េ ឆ្នាំ២០២៥. - កិច្ចប្រជុំសាមញ្ញលើកទី ១៨ អាបត្តិទី ៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ.. - អធិការរដ្ឋាននគរបាលស្រុកសំរោងទង បានបើកកិច្ចប្រជុំផ្សព្វផ្សាយ.អនុក្រឹត្យ.ស្ដីពីឯកសណ្ឋាន សញ្ញា សម្គាល់ និងទង់នគរបាលជាតិកម្ពុជា... - ឯកឧត្តមបណ្ឌិតអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញក្នុងពីធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦ នៅអនុវិទ្យាល័យទីរួមខេត្ត - ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសការងារជូនបុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ ទាំង៩ក្រុង/ស្រុក ក្នុងខេត្តកំពង់ស្ពឺ - បែកធ្លាយវីដេអូ.! លោកសង្ឃនៅវត្តគិរីមរតកររដ្ឋារាម (ហៅវត្តកូនភ្នំ​) ស៊ីបាយមិនស្អែត យប់លួចស៊ីសាច់ ផឹកស្រាបន្ថែម...

ឯកឧត្ដម គង់ សោភ័ណ្ឌ អញ្ជើញពីធីប្រកាសតែងតាំងមុខតំណែងដាក់ឲ្យប្រើប្រាស់ក្រងអរិយក្សត្រ នឹង គណៈអភិបាលក្រុងអរិយក្សត្រនៃខេត្តកណ្ដាល…

ឯកឧត្ដម គង់ សោភ័ណ្ឌ អញ្ជើញពីធីប្រកាសតែងតាំងមុខតំណែងដាក់ឲ្យប្រើប្រាស់ក្រងអរិយក្សត្រ នឹង គណៈអភិបាលក្រុងអរិយក្សត្រនៃខេត្តកណ្ដាល…

ខេត្តកណ្តាល÷ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញក្នុងពិធីប្រកាសតែងតាំងចូលកាន់មុខតំណែងគណៈអភិបាល នៃគណៈអភិបាលក្រុងអរិយក្សត្រ នៃខេត្តកណ្ដាល ដែលលោក ចាន់ តារា ត្រូវបានតែងតាំងជាអភិបាល នៃគណៈអភិបាលក្រុងអរិយក្សត្រ នារសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣។

នាឱកាសនោះ ឯកឧត្ដម គង់ សោភ័ណ្ឌ បាន «ណែនាំឲ្យគណៈអភិបាលក្រុងអរិយក្សត្រត្រូវមានគណនេយ្យភាពចំពោះរាជរដ្ឋាភិបាល ចំពោះថ្នាក់លើ ត្រូវធ្វើជាគំរូ ត្រូវមានភាពស្មោះត្រង់ ត្រូវមានការទទួលខុសត្រូវខ្ពស់ ត្រូវខិតខំបម្រើប្រជាជនឲ្យបានកៀកកិត និងឲ្យបានល្អប្រសើរបំផុត»។

ឯកឧត្តមបានណែនាំដល់អស់លោក លោកស្រីត្រូវឈ្វេងយល់អំពីច្បាប់នានា ត្រូវសិក្សារៀនសូត្រពីការងារជាក់ស្ដែង រៀនសូត្រពីចាស់ទុំដើម្បីធ្វើឱ្យការងារទទួលបានជោគជ័យកាន់តែប្រសើរឡើង។

ឯកឧត្ដមអភិបាលខេត្តបានគូសបញ្ជាក់ថា «ដោយពិនិត្យទៅលើលក្ខណៈសម្បត្តិ ចំណេះដឹង បទពិសោធន៍ និងអតីតភាពការងារកន្លងមក ទើបរដ្ឋបាលខេត្តបានលើកសំណើទៅក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាល ដើម្បីស្នើសុំតែងតាំង អស់លោក លោកស្រី ដើម្បីរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលក្នុងការដឹកនាំឲ្យក្រុងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យជាបន្តបន្ទាប់ទៀត និងជាពិសេសកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋ»។

ឯកឧត្ដមបានស្នើដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធនៃក្រុងអរិយក្សត្រត្រូវខិតខំរក្សាឲ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ឲ្យបានល្អជូនប្រជាពលរដ្ឋ ត្រូវខិតខំអភិវឌ្ឍមូលដ្ឋានរបស់ខ្លួនឲ្យរីកចម្រើនលើគ្រប់វិស័យជាបន្តបន្ទាប់ទៀត សំដៅធ្វើឲ្យក្រុងអរិយក្សត្រអាចសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនបន្ថែមទៀតជូនប្រជាពលរដ្ឋ។

ក្នុងពិធីប្រកាសតែងតាំងនោះ លោក អ៊ុំ ចន ប្រធានក្រុមប្រឹក្សាក្រុងអរិយក្សត្ររួមជាមួយលោក ចាន់ តារា អភិបាលក្រុងបានឡើងធ្វើការប្ដេជ្ញាចិត្តដូចខាងក្រោម៖

១-យើងខ្ញុំជាក្រុមប្រឹក្សានិងគណៈអភិបាលក្រុងសូមគោរពនិងប្រតិបត្តិដោយភក្ដីភាពបំផុតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ប្តេជ្ញាគោរពនូវរដ្ឋធម្មនុញ្ញ ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាននានាដើម្បីធានាការពារសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ផលប្រយោជន៍ជាតិ និងប្តេជ្ញាថែរក្សាសន្តិភាពទោះនៅក្នុងតម្លៃណាក៏ដោយ មិនអនុញ្ញាត ឱ្យកម្លាំងអមិត្តណាមួយធ្វើឲ្យប៉ះពាល់ដល់សន្តិភាព និងដំណើរការដឹកនាំជាតិមាតុភូមិរបស់រាជរដ្ឋាភិបាលបានឡើយ។ ប្តេជ្ញាអនុវត្តឲ្យមានប្រសិទ្ធភាពនូវកម្មវិធីនយោបាយ អាណត្តិទី៦ និងយុទ្ធសាស្ត ចតុកោណ ដំណាក់កាលទី៤ លើកកម្ពស់ប្រសិទ្ធភាពក្នុងការអនុវត្តសេចក្តីសម្រេច នានាប្រកបដោយអភិបាលកិច្ចល្អ។

២-ខិតខំពង្រឹងរដ្ឋបាលឯកភាព ដើម្បីឲ្យរដ្ឋបាលនេះ អាចម្ចាស់ការក្នុងការគ្រប់គ្រង ការចាត់ចែងមុខងារ និងធនធាន ហិរញ្ញវត្ថុ បុគ្គលិក ទ្រព្យសម្បត្តិ និងមានសមត្ថភាព ក្នុងកិច្ចការ សម្របសម្រួល ប្រកបដោយប្រសិទ្ធភាពលើសកម្មភាពនៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន។
*រក្សាខ្ជាប់នូវតម្លាភាព និងគណនេយ្យភាព ចំពោះរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ស្ថិត នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

៣-ប្តេជ្ញាពង្រឹងរបៀបរបបធ្វើការនិងទំនាក់ទំនងល្អរវាងក្រុមប្រឹក្សា គណៈអភិបាលក្រុង ស្របទៅតាមខ្លឹមសារ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនិងអនុក្រឹត្យលេខ ២១៦ អនុក្រម ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៩ ស្តីពីតួនាទី ភារកិច្ច និងទំនាក់ទំនងការងាររបស់ក្រុមប្រឹក្សា គណៈអភិបាលខេត្ត ក្រុមប្រឹក្សា គណៈអភិបាលស្រុក ក្រុមប្រឹក្សា គណៈ អភិបាលក្រុង ក្រុមប្រឹក្សា គណៈអភិបាលខណ្ឌព្រមទាំងការណែនាំនានា របស់ក្រសួងមហាផ្ទៃ ដោយឈរលើគោលការណ៍រដ្ឋបាលឯកភាព ដើម្បីធានាភាពជាម្ចាស់ក្នុងការគ្រប់គ្រងការចាត់ចែង មុខងារបុគ្គលិក ទ្រព្យសម្បត្តិ និងធនធានហិរញ្ញវត្ថុឲ្យបានកាន់តែមានប្រសិទ្ធភាពចំទិសដៅ និងឆ្លើយតបទាន់ពេលវេលា នូវតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងជាពិសេស ជំរុញផ្តល់នូវសេវាសាធារណៈ តាមការិយាល័យច្រកចេញចូលតែមួយឲ្យបានកាន់តែប្រសើរឡើង។

៤-ពង្រឹងសាមគ្គីផ្ទៃក្នុងក្រុមប្រឹក្សា គណៈអភិបាលក្រុង និងមន្ត្រី បុគ្គលិក ព្រមទាំងពង្រឹង និងលើកកម្ពស់ទំនាក់ទំនងល្អ ជាមួយក្រុមប្រឹក្សាតាមបណ្តាប្រភេទ ក្រសួង ស្ថាប័ន មន្ទីរ អង្គភាពក្នុងដែនសមត្ថកិច្ច ដើម្បីសុខដុមនីយកម្ម លើទិដ្ឋភាពនយោបាយ និងរដ្ឋបាល សំដៅរួមចំណែក ក្នុងការអភិវឌ្ឍសង្គម៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!