ទាន់ហេតុការណ៍
ក្រុមឈ្មួញនៅតែគឃ្លើនលួចដាក់គ្រឿងចក្រជិកកាយយកអាចម៍ដីចេញពីក្នុងរណ្ដៅដីបឹងអូរក្រាំងបិល ដឹកលក់ធ្វើអាជីវកម្មផ្ទាល់ខ្លួន ខណ:កន្លងទៅទីតាំងនេះមន្ត្រីក្រសួងរ៉ែចុះបិទនិងផ្អាកអាជីវកម្មមិនឲ្យជិក... - កិច្ចប្រជុំសាមញ្ញលើកទី១៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ - តំណាងអង្គទូត មកពី១១ប្រទេស និងតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN) ប្រមាណ ១៥ស្ថាប័ន ដោយក្នុងនោះមាន អង្គការសុខភាពពិភពលោក (WHO) និងអង្គការពាក់ព័ន្ធផ្សេងៗទៀត បានចុះពិនិត្យស្ថានភាពជនភៀសសឹក នៅវត្តប្រាសាទបន្ទាយស្រី - រណ្ដៅដីមួយកន្លែង សង្ស័យមិនមានលិខិតអនុញ្ញាត ដែលជនឆ្លៀតឱកាសលួចដាក់គ្រឿងចក្រជីកកាយយកអាចម៍ដីដឹកលក់ធ្វើអាជីវកម្មផ្ទាល់ខ្លួន ស្នើសុំមន្ត្រីជំនាញចុះពិនិត្យមើលផង... - លោកស្រី ហ៊ានពៅ លក់ដីជាច្រើនហិកតា ឲ្យជនរងគ្រោះ ដោយសន្យានិងធានាអះអាងធ្វើប័ណ្ណ(ប្លង់រឹង) តែខុសការពិត... - អង្គភាពសុីម៉ាក់ រកឃើញភស្តុតាងដែលអាចបញ្ជាក់ច្បាស់ថា ទីតាំងវត្តតាមាន់សែនជ័យ ត្រូវបានពួកទ័ពអាកាសសៀម ប្រើប្រាស់យន្តហោះF-16 ទម្លាក់គ្រាប់បែកប្រភេទMK-82 - អ្នកនាំពាក្យក្រសួងការពារជាតិបន្តអះអាងថា ភាគីកម្ពុជាបានអនុវត្តន៍ដោយស្មោះត្រង់នូវបទឈប់បាញ់ ដែលបានចូលជាធរមាន - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចុះជួបសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋដែលកំពុងភៀសសឹកនៅវត្តពោធិ៥០០០​ ខេត្តព្រះវិហារ - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចុះជួបសួរសុខទុក្ខ បងប្អូនយុទ្ធជន ដែលបានរងរបួស អំឡុងពេលជម្លោះព្រំដែនកម្ពុជា-ថៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ - អ្នកនាំពាក្យក្រសួងព័ត៌មាន ណែនាំអ្នកសារព័ត៌មាន សូមកុំចូលថតទីតាំងយោធា ឬប្រើរូបភាពបង្ហាញសកម្មភាពកងទ័ព លេណដ្ឋានយោធា ទីតាំងទ័ពផ្សេងៗ ដែលបណ្តាលឱ្យប៉ះពាល់ដល់សន្តិសុខជាតិ

តើលោកផ្កាយ៣ ទូច ពលៈ ជាអ្នកណា? ហ៊ានម្ល៉េះ នៅតែប្រហើនបន្ដគៀងគរទូកជនជាតិវៀតណាមរាប់រយទូកចូលមកប្រព្រឹត្ដិបទល្មើនេសាទយ៉ាងអណាធិបតេយ្យ ជាថ្នូរនិងលុយ ៤០០០ ទៅ ៥០០០ដុល្លារអាមេរិក ស្ថិតនៅស្រុកគីរីសាគរ ខេត្ដកោះកុង…

តើលោកផ្កាយ៣ ទូច ពលៈ ជាអ្នកណា? ហ៊ានម្ល៉េះ នៅតែប្រហើនបន្ដគៀងគរទូកជនជាតិវៀតណាមរាប់រយទូកចូលមកប្រព្រឹត្ដិបទល្មើនេសាទយ៉ាងអណាធិបតេយ្យ ជាថ្នូរនិងលុយ ៤០០០ ទៅ ៥០០០ដុល្លារអាមេរិក ស្ថិតនៅស្រុកគីរីសាគរ ខេត្ដកោះកុង…

 

ផ្សាយចេញពីខេត្តកំពង់ស្ពឺ (វគ្គ២) ខេត្តកោះកុង÷ដោយសារតែអំណាចទឹកលុយអាចឲ្យមនុស្សយើងផ្លាស់ប្ដូរពីរមនុស្សស្មោះត្រង់ប្រែក្លាយទៅជាមនុស្សក្បត់ឧត្តមគតិខ្លួនឯងហ៊ានបំពានទៅនិងផ្លូវច្បាប់ក៌មានដែរ ពោលគឺផ្តើមចេញពីរសេចក្តីលោភលន់និងផលប្រយោជន៍តែប៉ុណ្ណោះ ដូចជាអធិរាជសមុទ្រផ្កាយ៣ ទូច លព: ប្រធាននាយកដ្ឋាននគរបានលព្រំដែនទឹក ហ៊ានផ្គើននឹងបទបញ្ជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់មួយ ទៅឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តដែលជាប់ បឹង ទន្លេ សមុទ្រ ត្រូវធ្វើការទប់ស្កាត់និងឈានដល់ការបង្ក្រាបផងដែរ ប៉ុន្តែអធិរាជសមុទ្រផ្កាយ៣ ទូច លព: មិនបានអនុវត្តនូវបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នោះទេ ហ៊ានផ្គើននឹងបទបញ្ជាចេញមុខគៀងគរពួកមេឈ្មួញវៀតណាម រាប់រយទូក ចូលមកនេសាទខុសច្បាប់នៅក្នុងដែនសមុទ្រខ្មែរ ដោយមិនគិតថាខ្លួនស៊ីប្រាក់ខែរាស្ត្រ បែរជាឃុបឃិតជាមួយក្រុមឈ្មួញទុច្ចរិតធ្វើឱ្យជីវចម្រុះ ជាមច្ឆាជាតិ គ្រប់ប្រភេទក្នុងដែនសមុទ្រត្រូវបានបាត់បង់ រលាយហិនហោច ខ្ទេចខ្ទីអស់ដោយថ្នូរនឹងលុយ ៤០០០ ទៅ ៥០០០ ដុល្លាអាមេរិក។

ប្រភពពីប្រជាពលរដ្ឋខ្មែរ ជាអ្នកនេសាទច្រើនគ្រួសាររស់នៅស្រុកគីរីសាគរ ខេត្ដកោះកុង និងប្រជាសហគមន៍នេសាទ នៅត្រពាំងរពៅ ខេត្ដកំពត ហួសចិត្ដជាពន់ពេកស្រែកយំដោយសារ លោកផ្កាយ៣ ទូច ពលៈ ជាប្រធាននាយកដ្ឋាននគរបាលព្រំដែនទឹក ប្រើក្បាច់កន្ទេធំបន្លំដេក នៅតែបន្ដប្រព្រឹត្ដិអំពើពុករលួយជាប្រព័ន្ធ ដោយគ្មានខ្លាចញញើតច្បាប់អីបន្ដិចសោះ បណ្ដោយឱ្យទូកនេសាទជនជាតិវៀតណាមជាច្រើនគ្រឿងប្រើប្រាស់ឧបករណ៍ខុសច្បាស់ដូចជា ការឆក់ អួនព័ទ្ធភ្លើង ទូកអូសគូរជាដើម។ ចូលនេសាទក្នុងដែនសមុទ្រកម្ពុជាដោយសេរី និងគ្មានការបង្ក្រាប់អ្វីបន្ដិចសោះ។

តាមប្រភពពីពលរដ្ឋខ្មែរបានបន្ថែមទៀតថា មូលហេតុដែលលោកផ្កាយ៣ ទូច ពលៈ ព្រមបណ្ដោយបែបនេះ ព្រោះលោកទទួលបានលាភសក្ការៈជាច្រើនពីបទល្មើសនេសាទ តាមរយៈជនជាតិវៀតណាម បានបង់លុយឱ្យទៅប្រពន្ធរបស់លោក ទូច ពលៈ និងឈ្មោះ ឆាយ សុវណ្ណ ហៅស្នា ដែលជាដៃស្ដាំ ហើយចំនួនទឹកប្រាក់ដែលជនជាតិវៀតត្រូវបង់ឱ្យទៅ លោកអធិរាជសមុទ្រផ្កាយ៣នោះ ក្នុងមួយទូកយ៉ាងតិច ៤០០០ ទៅ ៥០០០ ដុល្លាអាមេរិក ជាថ្នូរនឹងការចូលនេសាទខុសច្បាប់។ប្រជាពលរដ្ឋបានលើកឡើងទៀតថា ក្រៅពីលោកផ្កាយ៣ ទូច ពលៈ ប្រព្រឹត្ដអំពើពុករលួយលើផលនេសាទហើយ លោកក៏បើកដៃឱ្យប្រពន្ធ និងក្រុមពីរនាក់ប្ដីប្រពន្ធ ឈ្មោះ វៀង ថាន់ទៀង ជាប្ដី និងឈ្មោះ ម៉ី ជាប្រពន្ធ នាំចូល និងនាំចេញនូវទំនិញគេចពន្ធ ដូចជាប្រេងឥន្ទនៈ បារី គ្រឿងសមុទ្រគ្នាគុណភាពផងដែរ ហើយពីនាក់ប្ដីប្រពន្ធជនជាតិវៀតណាមខាងលើនេះ ជាមេខ្យល់ ដែលបាននាំយក ទូកនេសាទវៀតណាម ខុសច្បាប់ចូលក្នុងព្រំដែនសមុទ្រខ្មែរបានសួ្រលៗ ដោយអាំងលោកផ្កាយ៣ ទូច ពលៈ ជាខ្នងបង្អែកធំ។ នេះជាការរៀបរៀងស៊ីជាប្រព័ន្ធ មិនលាន់លឺដល់ថ្នាក់លើ សន្ងំស្ងាត់ឈឹងគ្មានអ្នកណាហ៊ានក្អកនោះទេ។ បើកូនចៅណាហ៊ាននិយាយ នោះអធិរាជសមុទ្រលោក ទូច ពល: នឹងមិនទុកមុខឡើយ។

ប្រជានេសាទខ្មែរម្នាក់បានរអូរទាំថា នៅពេលទូកខ្មែរចេញទៅនេសាទលើទឹកដីរបស់ខ្លួនឯងសោះ បែរជាពួកវៀតណាមហាមឃាត់ ព្រមទាំងប្ដឹងទៅលោក ទូច ពលៈ ជាប្រធាននាយកដ្ឋាននគរបាលព្រំដែនទឹក ឱ្យចាប់ទូកនេសាទខ្មែរទៅវិញ នេះពិតជាអំពើគ្មានយុត្ដិធម៌សម្រាប់ប្រជាពលរដ្ឋខ្មែរនោះទេ មាត់ថាស្រឡាញ់ខ្មែរ ការពារខ្មែរ ប៉ុន្ដែទង្វើរផ្ទុយពីពាក្យដែលបាននិយាយ ធ្វើឱ្យប្រជាពលអស់ទំនុកចិត្ដលើមន្ដ្រីនគរបាលព្រំដែនទឹកតទៅទៀតហើយ។

សូមស្តាប់ប្រជានេសាទនៅខេត្តក្រុងបានលើកឡើងថា…….. ពាក់ព័ន្ធនឹងការចោទប្រកាន់ពីរប្រជានេសាទនៅខេត្តកោះកុងនិងប្រជាសហគមន៍នៅខេត្តកំពត នេះដែរ អង្គភាពសារព័ត៌មានយើងមិនសុំការបកស្រាយបំភ្លឺពីលោកផ្កាយ៣ ទូច ពល: បាននោះទេ ព្រោះរកប្រភពទំនាក់ទំនងមិនបាន។

ប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅស្រុកគីរីសាគរខេត្ដកោះកុង និងខេត្ដកំពត ទទូចស្នើសុំយំអង្វរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំនគរបាលជាតិមេត្ដាពិនិត្យ និងជួយសង្គ្រោះប្រជាពលរដ្ឋដែលកំពុងជួបនូវជីវភាពខ្វះខាតលើកមុខរបរនេសាទផង។

តើប្រជានេសាទខ្មែររំពឹងអ្វីទៀត បើអ្នកធំ ផ្កាយច្រើន លេងសុទ្ធតែក្បាច់កន្ទេរធំបន្លំដេក បំបាំងភ្នែកថ្នាក់លើ រាយការណ៍កហុសគ្មានអៀនខ្មាស់ និងគ្មានការពិតជូនថ្នាក់ដឹកនាំប្រទេស ដែលតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទិសទី។អង្គភាពសារព័ត៌មានយើងចុះផ្សាយខាងលើនេះគ្មានគោលបំណងអ្វីក្រៅពីការចូលរួមការពារសម្បត្តិធនធានធម្មជាតិនិងមច្ឆាជាតិជាមួយរដ្ឋាភិបាល និងជាតម្រុយឲ្យសមត្ថកិច្ចជំនាញពាក់ព័ន្ធខាងលើចុះទៅទប់ស្កាត់ទាន់ពេលវេលាផងដែរ។

អង្គភាពសារព័ត៌មានយើងរងចាំធ្វើការបកស្រាយ បំភ្លឺពីសារមុីខ្លួនពាក់ព័ន្ធពិសេសលោកផ្កាយ៣ ទូច ពល: គ្រប់ពេលវេលា នៅរៀងរាល់ម៉ោងធ្វើការជុំវិញបញ្ហាចុះផ្សាយខាងលើនេះ អោយមានភាពសុក្រឹត្យ-និងយុត្តិធម៌តែប៉ុណ្ណោះ ៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!