ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

កីឡាការិនី ខាន់ ចេសា ទទួលបានមេដាយមាស ក្រោយផ្ដួលគូប្រកួតហ្វីលីពីន សុំចុះចាញ់

កីឡាការិនី ខាន់ ចេសា ទទួលបានមេដាយមាស ក្រោយផ្ដួលគូប្រកួតហ្វីលីពីន សុំចុះចាញ់

     ព័ត៌មានកីឡា  ចេញផ្សាយ ថ្ងៃទី 

   ភ្នំពេញ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ កីឡាការិនី ខាន់ ចេសា ទទួលបានមេដាយមាស ក្រោយផ្ដួលកីឡាការិនីហ្វីលីពីន អូឆាវ សម្រាប់ការប្រកួតជុំទី៤ ដែលជាទឹកចុងក្រោយ។ នៅក្នុងការប្រកួតនោះ កីឡាការិនី ហ្វីពីន បានគោះដៃសុំចុះចាញ់ បន្ទាប់ពីរងរបួសដោយជាប់ក្លេរ របស់ ខាន់ ចេសា នៅត្រង់ ក្បាលជង្គង់។ រំពេចនោះ មានសំឡេងទះដៃ និងស្រែកហ៊ោលាន់ឮពេញទីលានប្រកួតចេញពី អ្នកគាំទ្រ ខណៈនោះ កីឡាការិនី ខាន់ ចេសា នាងបានសម្រក់ទឹកភ្នែកលាយឡំដោយ អារម្មណ៍រំភើប។

   នៅក្នុងការអង្កេតដោយឡែក ខាន់ ចេសា បានបង្ហាញកាយវិការលើកទឹកចិត្តគូប្រកួត កីឡាការិនីហ្វីលីពីន ដែលត្រូវរងបួសជើង ក្រោយជាប់ការក្លេររបស់ខ្លួន នៅលើទីលានប្រកួត នាមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។ជាមួយនោះ មិនត្រឹមតែមានការលើកទឹកចិត្តពីអ្នកគាំទ្រប៉ុណ្ណោះទេ ខាន់ ចេសា ទទួល បានការស្វាគមន៍ពីសម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានគណៈកម្មការរៀបចំ ព្រឹត្តិការណ៍ស៊ីហ្គេម និង ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ចំពោះជ័យជម្នះនេះផងដែរ។

  គួរជម្រាបជូនថា កីឡាការិនី ខាន់ ចេសា ទទួលបានមេដាយមាសលើ ប្រភេទកីឡា ជឺជីតស៊ូលើវិញ្ញាសា Ne-Waza NOGI ទម្ងន់ ៥២គីឡូក្រាម បន្ទាប់ពីនាងបានយក ឈ្នះកីឡា ការិនី ថៃ វៀតណាម សិង្ហបុរី និងហ្វីលីពីន។ គិតត្រឹមរសៀលថ្ងៃទី០៧ ខែឧសភានេះ កម្ពុជា ទទួលបានមេដាយមាសចំនួន២៧ និងកំពុងនាំមុខគេ សម្រាប់ការប្រកួតស៊ីហ្គេមលើកទី៣២ ខណៈដែលកម្ពុជាខ្លួនឯង កំពុងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេមនេះ៕ដោយ ប៊ុនរិទ្ធ (រូបថត៖ ហ៊ុន យុទ្ធគុណ និងឡាយ សារ៉ុម) (អត្ថបទនិងរូបភាពដកស្រង់ចេញពីក្រសួងព័ត៌មាន)

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!