ទាន់ហេតុការណ៍
លោកជំទាវអភិបាលរងខេត្ត៖ ណែនាំ‎ក្មួយៗជាសិស្សានុសិស្ស ត្រូវខិតខំសិក្សារៀនសូត្រ ប្រែក្លាយខ្លួនជា “កូនល្អ សិស្សល្អ មិត្តល្អ” និងជាទំពាំងដ៏ល្អ ជាសសរដ៏ខ្លឹម និងរឹងមាំទៅថ្ងៃអនាគត - ឯកឧត្តមបណ្ឌិត អភិបាលអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្ត - គ្រឿងចក្រជាច្រើនកំពុងតែជិះកាយភ្នំ យកអាចម៍ដីដឹកលក់យកលុយដាក់ហោប៉ាវផ្ទាល់ខ្លួន(សង្ស័យមិនមានច្បាប់អនុញ្ញាតិ) សូមអញ្ជើញអស់លោកអាជ្ញាធរនិងជំនាញពាក់ព័ន្ធចុះទៅពិនិត្យមើលផង... - រដ្ឋមន្រ្ដីក្រសួងព័ត៌មានគូសបញ្ជាក់ថា ការពង្រឹងនូវមូលធនមនុស្ស គឺជាដំណើរឆ្ពោះទៅមុខក្នុងការអភិវឌ្ឍប្រទេស និងធ្វើការប្រកួតប្រជែងនៅក្នុងកម្រិតខ្ពស់ - លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញដឹកនាំក្រុមការងារ ចូលរួមគោរពវិញ្ញាណក្ខន្ធ យុទ្ធជនពលីក្នុងសមរភូមិមុខ ក្នុងខេត្តកំពង់ស្ពឺ ខេត្តកំពត និងខេត្តកែប - សម្បុរជនបាននាំយកអំណោយជាស្បៀង.គ្រឿងឧបភោគ បរិភោគ ជូនដល់កងទ័ពជួរមុខ និងជនភៀសសឹក ក្នុងខេត្តព្រះវិហារ... - តើពិតទេលោក ចាន់ ឃុង មេបញ្ជាការរងខេត្តសៀមរាប ថាបានប្រើហិង្សាលើស្ត្រីម្នាក់ជាមេការ ខារ៉ាអូខេ បណ្ដាលឲ្យរងរបួសផ្ទៃមុខ និងភ្នែក ខណៈពេលនេះស្ដ្រីរងគ្រោះរៀបចំបណ្ដឹងតាមផ្លូវច្បាប់... - អគ្គិភ័យឆាបឆេះរោងចក្រ យាន ហ្សេន ខូតធីង មេធៀរៀលខេមបូឌាឯ.ក និងឆេះខូចខាតសម្ភារៈមួយចំនួននៅក្នុងអាគារ... - ក្រុមឈ្មួញនៅតែគឃ្លើនលួចដាក់គ្រឿងចក្រជិកកាយយកអាចម៍ដីចេញពីក្នុងរណ្ដៅដីបឹងអូរក្រាំងបិល ដឹកលក់ធ្វើអាជីវកម្មផ្ទាល់ខ្លួន ខណ:កន្លងទៅទីតាំងនេះមន្ត្រីក្រសួងរ៉ែចុះបិទនិងផ្អាកអាជីវកម្មមិនឲ្យជិក... - កិច្ចប្រជុំសាមញ្ញលើកទី១៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ

ផ្ទះចំនួន៥៧ខ្នងរងការខូចខាតដួលរលំបន្ទាប់ពីមានភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់នៅស្រុកថ្ពង

ផ្ទះចំនួន៥៧ខ្នងរងការខូចខាតដួលរលំបន្ទាប់ពីមានភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់នៅស្រុកថ្ពង

(កំពង់ស្ពឺ)៖ ផ្ទះប្រជាពលរដ្ឋចំនួន៥៧ខ្នងរងការខូចខាតដួលរលំបន្ទាប់ពីមានភ្លៀងខ្យល់កន្ត្រាក់នៅក្នុងភូមិសាស្ត្រស្រុកថ្ពងកាលពីរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣។លោកវរសេនីយ៍ឯក ហ៊ិន សុខហុន អធិការនគរបាលស្រុកថ្ពងបានឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋទាំង៥៧ខ្នងមានចំនួនបីភូមិស្ថិតក្នុងឃុំរុងរឿង ស្រុកថ្ពង ។

មួយ ភូមិចំបក់ស រងការខូចខាតចំនួន១២ខ្នងផ្ទះ ពីរភូមិរលាំងថ្លើង រងការខូចខាតចំនួន១៨ខ្នងផ្ទះ និងភូមិថ្មី រងការខូចខាតចំនួន២៧ខ្នងផ្ទះ។លោកបានបន្តទៀតថាសរុបទាំងបីភូមិមានចំនួន៥៧ខ្នងផ្ទះ ហើយផ្ទះដែលរងការខូចខាតធ្ងន់មានចំនួន៧ខ្នង ក្នុងហេតុការណ៍នេះដែរមិនមានគ្រោះថ្នាក់មនុស្សឬសត្វទេ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!