ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

សកម្មភាពដឹកជញ្ជូនឈើចេញពីព្រៃអវរក្សគូលែនព្រហ្មទេព នៅតែបន្តកើតមាន ខណៈបទបញ្ជាលោក គៀម រិទ្ធី ចៅហ្វាយខេត្តព្រះវិហារ មិនមានប្រសិទ្ធភាព…

សកម្មភាពដឹកជញ្ជូនឈើចេញពីព្រៃអវរក្សគូលែនព្រហ្មទេព នៅតែបន្តកើតមាន ខណៈបទបញ្ជាលោក គៀម រិទ្ធី ចៅហ្វាយខេត្តព្រះវិហារ មិនមានប្រសិទ្ធភាព…

ខេត្តព្រះវិហារ÷ តាមប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋរស់នៅ ស្រុកគួរលែន បានឲ្យដឹងថា សកម្មភាពដឹកជញ្ជូនឈើ ចេញពីព្រៃអភិរក្សគូលានព្រហ្មទេព នឹងព្រៃសហគមន៍សំបូរអភិវឌ្ឍន៍ ពីសំណាក់ក្រុមឈ្មួញ នៅតែបន្តកើតមាន ទាំង ថ្ងៃទាំងយប់បានដោយរលូន ខណៈមន្ត្រីជំនាញពាក់ព័ន្ធបានរក្សាភាពស្ងៀមស្ងាត។

សេចក្តីរាយការណ៍បានឲ្យដឹងថា ការដឹកជញ្ជូនឈើចេញពីតំបន់ខាងលើតាមរយៈ រថយន្តជាច្រើនគ្រឿង នឹង គោយន្តកន្ត្រៃ នឹងរទេះគោ ចេញទាំងថ្ងៃទាំងយប់ ខណៈលោក មាស ញឹម ប្រធានដែនជម្រកគូលែនព្រហ្មទេព នឹង លោក អិត សំអឿន ប្រធានសហគមន៍សំបូរអភិវឌ្ឍន៍ នឹង មន្ត្រីជំនាញពាក់ព័ន្ធ ឬ សមត្ថកិច្ចណាទប់ស្កាត់នោះទេ។ជាក់ស្ដែងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ក្រុមអ្នកសារព័ត៌មានយើង បានប្រទះឃើញរថយន្តម៉ាស្ដាមួយគ្រឿងពណ៌ស ចង្កូតស្ដាំពាក់ផ្លាកលេខ.SR.06 62 ដឹកជញ្ជូនឈើចេញពីចំណុចយាមកាម 48P 446783 1532999 ស្ថិតនៅភូមិសំបូរ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។ ដែលគេស្គាល់ច្បាស់ថាជារថយន្តដឹកឈើរបស់មេឈ្មួញល្បីម្នាក់ឈ្មោះ លោក ឃឿម រស់នៅភូមិខ្នាក្រាវ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប មានអាយុប្រហែល ៤០ឆ្នាំ គ្មានឃើញមន្ត្រីជំនាញពាក់ព័ន្ធធ្វើការទប់ស្កាត់នោះទេ ខណៈមេឈ្មួញឈ្មោះ ឃឿម កំពុងប្រព្រឹត្តបទល្មើសយ៉ាងពេញបន្ទុក។

មេឈ្មួញឈើឈ្មោះ ឃឿម បាននិយាយក្តែងៗថា លោកដឹកជញ្ជួនឈើស្ទើរជារៀងរាល់ថ្ងៃដើម្បីយកទៅលក់តាមរោងសិប្បកម្មនានានៅក្នុងខេត្តសៀមរាប គ្មានសមត្ថកិច្ចហ៊ានចាប់បង្ក្រាបរថយន្តដឹកឈើរបស់គេនោះទេ ក៏ព្រោះតែគេបានបង់លុយឱ្យមន្ត្រីគ្រប់ជំនាញរួចរាល់អស់ហើយដែរ លើកលែងតែស្ថាប័ន គ្រូពេទ្យ គ្រូបង្រៀន និងអាចារ្យវត្តទើបមិនបង់ឲ្យ។មេឈ្មួញឈើឈ្មោះ ឃឿម បាននិយាយបន្តទៀតថា បានជាលោក ហ៊ានដឹកឈើចេញមកទាំងថ្ងៃបែបនេះ គឺបង់លុយឲ្យគ្រប់ជំនាញអស់ហើយ មិនមានការព្រួយបារម្ភ គេចាប់បង្ក្រាបនោះទេ សំខាន់ឱ្យតែមានឈើដឹករាល់ថ្ងៃទៅបានហើយ។ ការដែលបទល្មើសព្រៃឈើចរាចរណ៍រាល់ថ្ងៃយប់បែបនេះ វាផ្ទុយស្រឡះពីអនុសាសន៍របស់ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដែលកន្លងមកលោកអះអាងថា នៅក្នុងខេត្តរបស់លោក លោកមិនឱ្យមន្ត្រីជំនាញពាក់ព័ន្ធនៅក្នុងខេត្តយកលុយពីបទល្មើសដឹកឈើនោះទេ បើមានមន្ត្រីណាហ៊ានយកលុយពីបទល្មើសព្រៃឈើនោះ ឲ្យរាយការណ៍ទៅលោកលោកនឹងមានវិធានការដកចេញ! ឬមួយក៏លោកបានត្រឹមតែមានប្រសាសន៍ ហើយថ្នាក់ក្រោមមិនរាយការណ៍ទៅលោកអភិបាលខេត្តទេដឹង ទើបបទល្មើសដឹកជញ្ជូនឈើហាក់បីដូចជាផ្គើនប្រសាសន៍លោកទៅវិញ។ហេតុនេះហើយទើបមានការជំរុញឲ្យលោក សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ពិនិត្យឡើងវិញខ្លះផង មិនត្រូវបណ្ដែតបណ្ដោយ តទៅទៀត។

មន្រ្តីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំ មើលបទល្មើសព្រៃ ឈើក្នុងខេត្តព្រះវិហារ និងប្រជាពលរដ្ឋ បានលើកឡើងថា ព្រៃអភិរក្សគួលែនព្រហ្មទេព នឹង ព្រៃសហគមន៍សំបូរអភិវឌ្ឍន៍ ស្ថិតនៅក្នុងភូមិសំបូរ ឃុំស្រយង់ ស្រុកគូលែន កំពុងប្រឈមនឹងសេចក្ដីវិនាស ព្រោះឈ្មួញឈ្មោះ ឃឿម និងបក្ខពួកសម្រុកដឹក ជញ្ជូនឈើចេញទៅលក់យ៉ាងគំហុក។

ប្រសិនបើគ្មានការបើកដៃពីមន្រ្តីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធទេនោះ គឺឈ្មួញឈ្មោះ ឃឿម មិនអាចដឹកជញ្ជូនឈើចេញបានឡើយ។ ជាងនេះទៅទៀតគឺឈ្មួញឈ្មោះ ឃឿន មានខ្នងបង្អែកក្រា ស់ហើយ ចេះបែង ចែកផលប្រយោជន៍ ដល់មន្រ្តីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធ ទើបអាចដឹកជញ្ជូនឈើចេញពីព្រៃអភិរក្សគូលែនព្រហ្មទេព និង ព្រៃសហគមន៍សំបូរ អភិវឌ្ឍន៍ ទៅលក់នៅតាមបណ្ដាលខេត្តនានាដោយគ្មានសមត្ថកិច្ចណាហ៊ានប៉ះពាល។

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!