ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ធាក់​ប្លន់​ម៉ូតូ​នៅ​ទឹកដី ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ រក​ឃើញ​ម៉ូតូ​វិញ នៅ​ទឹកដី​ខណ្ឌដង្កោ និង​ឃាត់ខ្លួន​អ្នកពាក់ព័ន្ធ​ម្នាក់ បញ្ជូនទៅ​តុលាការ

ធាក់​ប្លន់​ម៉ូតូ​នៅ​ទឹកដី ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ រក​ឃើញ​ម៉ូតូ​វិញ នៅ​ទឹកដី​ខណ្ឌដង្កោ និង​ឃាត់ខ្លួន​អ្នកពាក់ព័ន្ធ​ម្នាក់ បញ្ជូនទៅ​តុលាការ

ក្រោយពី​ទទួល​បណ្តឹង​របស់​ជន​រងគ្រោះ​រួច អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បើក​ការស្រាវជ្រាវ រហូត​ប្រទះឃើញ​ម៉ូតូ​ជនរងគ្រោះ​កំពុង​ត្រូវបាន​បុរស​ម្នាក់​ជិះ​នៅលើ​ដងផ្លូវ ត្រង់​ចំណុច​រង្វង់​មូល​កួរស្រូវ ក្នុង​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ឃើញ​ដូច្នោះ​កម្លាំង​ជំនាញ​អាវុធហត្ថ​ខណ្ឌដង្កោ បាន​សហការ​ជាមួយ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ ក៏​បាន​បើក​ម៉ូតូ​ចូល​សំដៅ​ទៅ​រក បុរស​ដែល​កំពុង​បើក​ម៉ូតូ​របស់​ជនរងគ្រោះ​ម្នាក់​នោះ យ៉ាង​ប្រកៀក​ប្រកិត រហូតមកដល់​ចំណុច​បន្ទប់​ជួល​លេខ​១២ ស្ថិតនៅ​ភូមិ​កណ្តាល សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ និង​បាន​ប្រទះឃើញ​មុខសញ្ញា​សង្ស័យ សមត្ថកិច្ច​អាវុធហត្ថ​ក៏បាន ធ្វើការ​ឡោម​ព័ទ្ធ​ទីតាំង​នោះ រហូត​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់ ឈ្មោះ ឈុន សុខ​នៅ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រួមជាមួយ​ម៉ូតូ​០១​គ្រឿង ដែល​ជា​របស់​ជនរងគ្រោះ ត្រូវបាន​ក្រុម​ជនសង្ស័យ​ដោះ​ស្លាក​លេខ​ចេញ​ដើម្បី​បំបាត់ភស្តុតាង​ផងដែរ​។

​   បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ និង​កំពុង​បន្ត​ធ្វើ​ការស្រាវជ្រាវ​ករណី​ខាងលើ ដោយ​យកចិត្តទុកដាក់ ដើម្បី​ស្វែងរក​ក្រុម​ជនសង្ស័យ​ដែល​ពាក់ព័ន្ធ​យកមក​ផ្តន្ទាទោស​តាម​ច្បាប់​បន្តទៀត​៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!