ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ពិតជាប្រហើនមែន!!ទីតាំងល្បែងស៊ីសង មាន់ជល់តាមប្រពន្ធ័(ឡែបថប់) បើកលេងយ៉ាងណាអធិបតេយ្យ កំពុងតែផ្គើននៅបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា..!!

ពិតជាប្រហើនមែន!!ទីតាំងល្បែងស៊ីសង មាន់ជល់តាមប្រពន្ធ័(ឡែបថប់) បើកលេងយ៉ាងណាអធិបតេយ្យ កំពុងតែផ្គើននៅបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា..!!

(ផ្សាយចេញពី ខេត្តកំពង់ស្ពឺ. វគ្គ១ )

ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣

ខេត្តកណ្ដាល÷ កាលពីកន្លងទៅថ្មីៗនេះ សមត្ថកិច្ចចុះបង្ក្រាបនិងចុះធ្វើកិច្ចសន្យាទីតាំងលួចលាក់លេងល្បែងមាន់ជល់តាមអនឡាញបង្កប់តាមរោងការហ្វេ ហាក់បីដូចជាការសម្ដែងមួយឆ្អិនកំពឹស!! ដោយឡែក លោក ដួង តេង អធិការនគរបាលស្រុកពញាឮ មិនទាន់ចាត់វិធានការបង្រ្កាប តើឯណាទៅភូមិ/ឃុំ/មានសុវត្តិភាព បើល្បែងស៊ីប្រមូលផ្ដុំគ្នាលែងស្រែកហូរកញ្ចៀវត្រហឹងអឹងកងយ៉ាងរំពងភូមិ/ឃុំ/ស្រុកហើយនោះ!! សេចក្តីរាយការណ៍ពីរពលរដ្ឋនៅក្នុងស្រុកពញាឮ បានឲ្យសារព័ត៌មានយើងដឹងថា នៅក្នុងភូមិ/ឃុំ/របស់ពួកគាត់ពោរពេញទៅដោយល្បែងសុីសងជល់មាន់តាមប្រពន្ធ័(ឡែបថប់) រីកដូចផ្សិត!!

ជាក់ស្ដែងដូចជាទីតាំង នៅក្នុងភូមិកំពង់អុស ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដាល នឹងទីតាំង០២កន្លែងទៀតស្ថិតនៅក្នុងភូមិតែមួយគឺភូមិសសី ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល កំពុងតែបើកដំណើរការ ដើម្បីទទួលក្រុមអ្នកញៀនល្បែងឲ្យចូលមកលេងយ៉ាងពពាក់ពពួន គ្មានឃើញអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ពិសេសលោក ដួង តេង អធិការនគរបាលស្រុកពញាឮ មិនចុះបង្ក្រាបនោះទេ ឬ ខ្លាចបាត់ប្រយោជន៍.?សូមរំលឹកថា៖កាលពីថ្ងៃទី០៥ ឧសភាឆ្នាំ ២០២៣ កន្លងទៅមានទីតាំង០១កន្លែងដែរស្ថិតក្នុងភូមិកំពុងអុស ឃុំកំពង់អុស ស្រុកពញាឮមកមក ខេត្តកណ្ដាលអង្គភាព(រស្មីក្រុងតាខ្មៅ)បានរាយការណ៍ជូនលោក ដួង តេង អធិការស្រុកពញាឮតាមរយៈtelegram ជុំវិញល្បែងស៊ីសងខាងលើម្ដងហើយ លោក ដួង តេង បានបញ្ជាកម្លាំងប៉ុស្តិ៍រដ្ឋបាលកំពង់អុសចុះធ្វើកិច្ចសន្យាដល់ម្ចាស់ទីតាំងតែបានមួយដង្ហើមចង្រិត ខណៈពេល នេះទីតាំងមួយកន្លែងនេះបានបើកដំណើរការជាផ្លូវការម្ដងទៀតហើយ រួមទាំងទីតាំងដទៃទៀតកំពុងតែពង្រីកទីតាំងរបស់ខ្លួនយ៉ាងសកម្មនៅក្នុងមូលដ្ឋានស្រុកពញ្ញាឮ។

ជុំវិញល្បែងស៊ីសងភ្នាល់មាន់តាមប្រព័ន្ធ( ឡេប ថប) ០៣ទីតាំងខាងលើពលរដ្ឋក្នុងមូលដ្ឋានសង្ឃឹមថាលោក ដួង តេង អធិការស្រុកពញាឮនិងយកចិត្តទុកដាក់ខ្ពស់ក្នុងការដឹកនាំមន្ត្រីក្រោមឱវាទរបស់ខ្លួនចុះបង្ក្រាបបន្តទៀត ជៀសវាងមន្ទិលពលរដ្ឋដាក់ការសង្ស័យថាទីតាំងល្បែងស៊ីសងរីកដូចផ្សិតបានទាល់តែមានការបើកដៃពីសំណាក់មន្ត្រីមូលដ្ឋានទើបបើកដំណើរការទីតាំងរបស់ខ្លួនបានដោយសេរីសង្ឃឹមថាលោក ដួង តេង និងបង្ក្រាបទីតាំងរីកដូចផ្សិតខាងលើក្នុងមូលដ្ឋានរបស់ខ្លួនបានចាក់ជាមិនខាន។

ពលរដ្ឋក្នុងមូលដ្ឋានលើកឡើងថា៖លោក ថន សុវណ្ណា អភិបាលស្រុកពញាឮគួរតែយកចិត្តទុកដាក់ក្នុងការដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពចុះស្រាវជ្រាវល្បែងស៊ីសងខុសច្បាប់នៅក្នុងមូលដ្ឋានរបស់ខ្លួនដើម្បីធ្វើការបង្ក្រាបបានទាន់ពេលវេលាមិនគួរណាបណ្ដែតបណ្ដោយទុកអោយមានល្បែងកាន់រីកដូចផ្សិតនៅក្នុងមូលដ្ឋាននោះទេ។ដើម្បីចូលរួមចំណែកបញ្ជៀសអំពើចោលកម្មផ្សេងៗនៅក្នុងមូលដ្ឋានដូចជា៖ចោរលួច-ចោរឆក់-ចោរប្លន់- គាត់ផ្ទះជាពិសេសហិង្សាក្នុងគ្រួសារជាដើម ព្រោះល្បែងគឺជាដើមចោម នៃការបង្កបង្កើតបទល្មើសក្នុងមូលដ្ឋាន និងចូលរួមចំណែកគោរពទៅតាមអនុសាសន៍របស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ល្បែងសុីសងទាំងឡាយណាដែលខុសច្បា៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!